តោះ ​មក​ស្គាល់​តារានិករ​របស់អ្នក​ តាម​ក្បួន​អេស្ស៊ីប​វិញ​ម្ដង​

អ្នកធា្លប់តែស្គាល់តារានិកររបស់ពួកអ៊ឺរ៉ុប ចិន ខ្មែរ​ ថៃ ជាដើម ។ ថ្ងៃនេះដែរក្រុមការងាររបស់បណ្ដាល័យខ្មែរ សូមនាំមកនូវតារានិកររបស់អេស្ស៊ីបវិញម្ដង ដែលបានប្រែសម្រួលជូនប្រិយមិត្ដអ្នកអាន។




THE NILE (January 1 – 7, June 19 – 28, September 1 – 7, November 18 – 26)
នេះគឺជាតារានិករដំបូងរបស់តារានិកររបស់អេស្ស៊ីប អ្នកដែលកើតនៅក្នុងតារានិករនេះ គឺប្រើប្រាស់អារម្មណ៍ច្រើន មិនចូលចិត្ដការឈ្លោះប្រកែកគ្នា ហើយពេញចិត្ដនូវអ្វីដែលពួកគេមាន។តារានិករនេះងាយស្រុះស្រួលជាមួយនឹងតារានិករ Set និង Amon-Ra។


AMON RA (January 8 – 21, February 1 – 11)
អ្នកដែលកើតក្រោមតារានិករនេះគឺមានភាពជាអ្នកដឹកនាំ ពួកគេមានភាពជឿជាក់លើអ្វីដែលខ្លួនបានធ្វើ ហើយតារានិករនេះចូលចិត្ដលើកទឹកចិត្ដអ្នកដទៃនិងធ្វើការផ្លាស់ប្ដូរអ្នកដទៃឲ្យមានជីវិតផ្លាស់ប្ដូរ។ តារានិករនេះងាយស្រុះស្រួលជាមួយនឹងតារានិករ Nile និង Horus។ 

MUT (January 21 – 31, September 8 – 22)
តារានិករមានភាពជាម្ដាយ គឺតែងតែការពារនិងព្រួយបារម្ភពីអ្នកនៅជុំវិញខ្លួនជានិច្ច។ មនុស្សតារានិករនេះអាចនឹងធ្វើការទាក់ទងនឹងច្បាប់ឬគ្រូបង្រៀនជាដើម។ តារានិករនេះងាយស្រុះស្រួលជាមួយនឹងតារានិករ Thor និង Amon-Ra។ 

GEB (February 12 – 19, August 20 – 31)
តារានិករនេះគឺប្រកបដោយ វិចារណញ្ញាន​ មុននឹងសម្រេចធ្វើអ្វីមួយគឺគិតបានម៉ត់ចត់ណាស់ ហើយតារានិករនេះច្រើនភ្ជាប់ខ្លួនទៅបរិស្ថាន។តារានិករនេះងាយស្រុះស្រួលជាមួយនឹងតារានិករ Horus និង Set។ 

OSIRIS (March 1 – 10, November 27 – December 18)

អ្នកដែលកើតនៅក្នុងតារានិករនេះគឺជាមនុស្សដែលមានអត្ដចរិក២ផ្សេងគ្នា។ ទី​មួយគឺពួកគេ មានទំនុកចិត្ដលើខ្លួនឯងខ្ពស់និងងាយឈានទៅសំរេចក្ដីស្រមៃរបស់ខ្លួនបាន។ ទី២ ពួកគេងាយនឹងទទួលរងការឈឺចាប់ បន្ទាប់ពីធ្លាក់ក្នុងបញ្ហាណាមួយ។ តារានិករនេះងាយស្រុះស្រួលជាមួយនឹងតារានិករ Isis និង Thoth។

ISIS (March 11 – 31, October 18 – 29, December 19 – 31)

តារានិករនេះជាតារានិករដែលត្រង់ទៅត្រង់មក ឃើញអ្វីថានឹង និងជាមនុស្សដែលតែងតែការពារមនុស្សដែលគេស្រលាញ់ខ្លាំង។ តារានិករនេះងាយស្រុះស្រួលជាមួយនឹងតារានិករ Thoth និង Osiris។ 

THOTH (April 1 – 19, November 8 – 17)
អ្នកដែលកើតនៅក្នុងតារានិករនេះគឺជាមនុស្សដែលពូកែចងចាំគ្រប់រឿងរ៉ាវដែលកើតមានចំពោះរូបគេ និង ងាយចុះចូលក្នុងសង្គមមនុស្ស។ តារានិករនេះងាយស្រុះស្រួលជាមួយនឹងតារានិករ Isis និង Bastet។

HORUS (April 20 – May 7, August 12 – 19)
អ្នកដែលកើតនៅក្នុងតារានិករនេះជាប្រភេទមនុស្សដែលអាចរកវិធីសាស្រ្ដជួយខ្លួនឯង ក្នុងស្ថានការដ៏លំបាកបាន។ ហើយតារានិករនេះជាមនុស្សដែលខិតខំធ្វើការដើម្បីសម្រេចគោលដៅរបស់គេ។តារានិករនេះងាយស្រុះស្រួលជាមួយនឹងតារានិករ Bastet and Geb។ 

ANUBIS (May 8 – 27, June 29 – July 13)
អ្នកដែលកើតក្រោមតារានិករនេះជាប្រភេទមនុស្សដែល ចំណាយពេលវេលាយូរបន្ដិចដើម្បីសំរេចអ្វីដែលខ្លួនគេត្រូវការ។ ពួកគេចង់បានអ្វីគ្រប់ជាសន្ដិភាព គ្មានមនុស្សអាក្រក់។ តារានិករនេះងាយស្រុះស្រួលជាមួយនឹងតារានិករ Isis និង Bastet។

SETH (May 28 – June 18, September 28 – October 2)
តានិករនេះគឺព្យាយាមសំរេចអ្វីគ្រប់យ៉ាងដែលខ្លួនអាចធ្វើបាន ហើយគេផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយទៀតដើម្បីសម្រេចប្រាថ្នារបស់ខ្លួន។ តារានិករនេះងាយស្រុះស្រួលជាមួយនឹងតារានិករ Nile និង Geb។

BASTET (July 14 – 28, September 23 – 27, October 3 – 17)
សំរាប់អ្នកដែលកើតក្រោមតារានិករនេះគឺជាមនុស្សដែល ចូលចិត្ដអ្វីដែលជាការស្មើភាពគ្នា និង ធ្វើការអ្វីប្រកបដោយភាពម៉ត់ចត់។ តារានិករនេះងាយស្រុះស្រួលជាមួយនឹងតារានិករ Horus និង Sekhmet។

SEKHMET (July 29 – August 11, October 30 – November 7)
អ្នកដែលកើតក្រោមតារានិករនេះគឺជាមនុស្សដែលប្រាថា្នអ្វីដែលជាភាពស្មោះត្រង់ និងធ្វើអ្វីគ្រប់យ៉ាងឲ្យស្មើរភាពគ្នា។ តារានិករនេះងាយស្រុះស្រួលជាមួយនឹងតារានិករ Bastet និង Geb៕

Comments