ងាយៗ ស្វែង​រក​ចំណុច​ខ្លាំង​ដែល​​​កប់​ទុកក្នុងខ្លួន

ដើម្បីភាពជោគជ័យ មនុស្សម្នាក់ៗត្រូវតែដឹងច្បាស់ពីចំណុចខ្លាំងរបស់ខ្លួនឲ្យបានច្បាស់។ ប៉ុន្តែវិធីងាយៗជួយឲ្យអ្នកស្វែងរកចំណុចខ្លាំងរបស់ខ្លួនបានយ៉ាងងាយ។ 




១. ដឹងពីអ្វីដែលខ្លួនចូលចិត្ត

ជាធម្មតាចំណុចខ្លាំងរបស់មនុស្សម្នាក់ៗកើតចេញពីអ្វីដែលខ្លួនចូលចិត្ត។ ហេតុដូចនេះ អ្នកត្រូវតែសង្កេតឲ្យបានច្បាស់នូវអ្វីដែលអ្នកចូលចិត្តនោះ ថាតើមានជំនាញអ្វីដែលទាក់ទងនឹងការចូលចិត្តរបស់អ្នកដែររឺទេ។ បើសិនជាយើងចូលចិត្តវា នោះយើងនឹងព្យាយាមធ្វើវាឲ្យបានល្អក្លាយជាចំណុចខ្លាំងរបស់អ្នក។


២. សុំអ្នកផ្សេងឲ្យជួយ
ជាធម្មតា មនុស្សម្នាក់ពិបាកក្នុងការរកឃើញចំណុចនិងចំណុចខ្សោយរបស់ខ្លួនឯងណាស់។ បែបនេះ អ្នកត្រូវសួរសមាជិកគ្រួសារ រឺមិត្តដែលជិតស្និទ្ធដើម្បីសួរពីគំនិតរបស់ពួកគេថាអ្វីទៅដែលជាចំណុចខ្លាំងរបស់អ្នក។


៣. ការងារដែលអ្នកធ្វើ
ក្នុងចំណុចនេះអ្នកត្រូវតែសំលឹងមកមើលការងារដែលអ្នកបំពេញវិញ តើអ្វីទៅដែលធ្វើឲ្យអ្នកចូលចិត្ត។ ការចូលចិត្តនេះជាចំណុចដែលជំរុញឲ្យអ្នកព្យាយាមបំពេញអ្វីមួយបានយ៉ាងល្អ។ វាជាចំណុចដែលឆ្ពោះទៅភាពខ្លាំងរបស់អ្នក។


៤. អ្វីដែលធ្វើឲ្យអ្នកមានមោទនភាព
ជាធម្មតានៅពេលដែលមានមោទនភាពលើសកម្មភាពអ្វីមួយរបស់ខ្លួននោះមានន័យថាអ្នកធ្វើវាបានល្អ។ អ្វីដែលធ្វើឲ្យអ្នកមានមោទនភាពនេះ ក៏ជាអ្វីដែលជំរុញអ្នកមានថាមពលទាំងផ្លូវកាយនិងផ្លូវចិត្តក្នុងការបំពេញវាក្នុងថ្ងៃខាងមុខផងដែរ។ ចំណុចនេះជាអ្វីដែលជំរុញអ្នកឲ្យព្យាយាមធ្វើឲ្យអស់ពីសមត្ថិភាព ដើម្បីសម្រេចបាននូវភាពខ្លាំងរបស់អ្នក។

Comments