អុញ!!មា្ចស់បទចាក់ទឹកដូងគឺកញ្ញា យូវីអាចនឹង…!!

យូរី ត្រៀមខ្លួន គ្រង​តំណែង​​តួ​ឯក រឿងថ្មី​នៅ​ក្នុង​ផលិតកម្ម សាន់ដេ!!

បន្ទាប់ពីខេមៈ សេវីមន្ត ចាកចេញពីសាន់ដេទៅហង្សមាស យើងឃើញថាកញ្ញា យូរី សព្វថ្ងៃនេះកំពុងតែទទួលបាន ការយកចិត្តទុកដាក់ យ៉ាងខ្លាំងពីផលិតកម្មសាន់ដេ ព្រមទាំងរវល់ផ្នែកការងារសិល្បៈ និង ការងារផ្ទាល់ខ្លួន ដោយយតែងតែរកនឹកអ្វីដែលប្លែក ថ្មីៗ ចែកជូនដល់អ្នកគាំទ្រ។
យូរី បានប្រាប់ថា «សព្វថ្ងៃនេះ ខ្ញុំកំពុងតែរវល់ខ្លាំង ពិសេសត្រៀមថតខ្សែភាពយន្តថ្មី ដោយផលិតកម្មសាន់ដេកំពុងតែ សរសេរសាច់រឿង ឲ្យខ្ញុំសម្ដែងជាតួឯក ប៉ុន្តែមិនទាន់ដឹងថា តួប្រុសជានរណាទេ ហើយផលិតកម្មមិនទាន់ បានប្រាប់ចំណងជើង និងសាច់រឿងនៅឡើយ»។
គួរបញ្ជាក់ថា ពេលខេមៈ សេរិមន្តចាកចេញពីសានដេទៅហង្សមាសគឺបានធ្វើអោយកញ្ញា យូរីកា្លយជាតារាងដែល្បីនិងជាតារាងដ៏សំខាន់ចំពោះផលិតកម្មសាន់ដេ។
ហើយបទដែលល្បីបំផុតដែលយូរីបានធ្វើមាន៖ បទចាក់ទឺងដូង​និងនំប័ុងបាត៉េ៕

Comments