ឈ្នះកាលពីឆ្នាំ 2013 បានទឹកប្រាក់ចំនួន €600,000 (ប្រាំមួយសែនអឺរ៉ូ) ហើយចំនួនទឹកប្រាក់ទាំងអស់ ត្រូវបាន Ronaldo បរិច្ចាគចូលអង្គការសប្បុរសធម៌ Make-A-Wish ដែលជាអង្គការជួយសង្រ្គោះកុមារដែលមានជំងឺដែលមិនអាចព្យាបាលបាន (Terminal illness) សម្រេចក្ដីស្រមៃរបស់ពួកគេ។
ពាន FIFA Ballon D'or របស់ Ronaldo ត្រូវបានសេដ្ឋីដែលមានទ្រព្យសម្បិត្តិច្រើនបំផុតរបស់អ៊ីស្រាអ៊ែលលោក Idan Ofer ដេញថ្លៃយក។
ការបរិច្ចាគពានរង្វាន់ទៅកាន់អង្គការមនុស្សធម៌គឺជារឿងដ៏កម្រសម្រាប់កីឡាករ។ ជាធម្មតានៅពេលដែលកីឡាករឈ្នះពានរង្វាន់ផ្ទាល់ខ្លួន ជាពិសេសពានដែលធំៗ ពួកគេតែងតែផ្ដល់ពាននោះទៅសារមន្ទីក្លឹប ឬដាក់ក្នុងសារមន្ទីផ្ទាល់ខ្លួនរបស់គេ ប៉ុន្តែ Ronaldo បានយកពានរបស់ខ្លួនទៅបរិច្ចាគឱ្យអង្គការសប្បុរសធម៌។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ទេសម្រាប់ Ronaldo កីឡករសញ្ជាតិព័រទុយហ្គាល់រូបនេះក៏ធ្លាប់បានដាក់ដេញថ្លៃស្បែកជើងមាសរបស់គេយកលុយបរិច្ចាគដល់អង្គការសប្បុរសធម៌។ Ronaldo តែងតែបរិច្ចាគថវិកាទៅកាន់មូលនិធិ និងអង្គការមនុស្សធម៌ជារឿយៗដើម្បីជួយដល់ជនរងគ្រោះដែលកំពុងតែពិបាក។
Comments
Post a Comment